Thursday, April 18, 2013

ថ្ងៃនេះ Google Translate មាន​ជា​ភាសា​ខ្មែរ​ហើយ



ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ ក្រុមហ៊ុន Google បានប្រកាសជាសាធារណៈថា នៅពេលនេះ Google Translate មានជាភាសាខ្មែរ ដែលនេះជាភាសាទី ៦៦ ដែល Google បានដាក់បញ្ចូលហើយ ភាសាខ្មែរជាកូនពៅ ។ ក្រុមហ៊ុន Google បាននិយាយថា សម្រាប់ Google Translate ជាភាសាខ្មែរនេះ នឹងជួយសម្រួលដល់ការ បកប្រែរបស់ប្រជាជនខ្មែរ ប៉ុន្តែការបកប្រែមិនត្រឹមត្រូវ តាមមាតិកាទាំងស្រុងនោះទេ។ កាលពីឆ្នាំ២០១១ ក្រុមហ៊ុន Apple បានបញ្ចូលភាសាខ្មែរ ទៅក្នុងប្រព័ន្ធដំណើរការ OS X Lion ដើម្បីផ្ដល់នូវភាពងាយស្រួល ដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Google បានបញ្ជាក់ទៀតថា នៅលើ Google Translate អ្នកប្រើប្រាស់អាចធ្វើ Keyboard ជាភាសាខ្មែរសម្រាប់ជាជំនួយ ក្នុងការវាយពាក្យផងដែរ ៕
ប្រភព៖ Looingtoday.con

 
អ្វី​ដែលជំរុញ​ឲ្យហូមស្តុកបង្កើតជាប្លុកគឺ ​ក្នុង​គោលគំនិត​រួម​ដែលចង់​ពង្រឹង និងពង្រីក​ភាសាខ្មែរឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី – របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។ ឯកសារ និង​អត្ថបទមួយចំនួន​​ដែល​បាន​​ដាក់ផ្សាយ​ស្ទើរ​រៀង​រាល់​ថ្ងៃនេះ គឺ​ត្រូវបាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ល្បីនានា​ (បកប្រែ​ពី​ភាសាអង់គ្លេស) និងមួយចំនួន​ផ្សេងទៀត​ត្រូវបានរៀបចំ​ និង​បង្កើត​ឡើង​ដោយ​ប្លុកខ្ញុំបាទផ្ទាល់៕