Sunday, September 29, 2013

សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​​ប៉ះ​​ប្រទេស​អាស៊ាន​​មួយ​ណា​ស្អាត​ជាង​គេ?

ពិធី​បុណ្យ​តន្ត្រី​ ​និង​វប្បធម៌​អាស៊ាន​ (Asean Music & Culture Festival 2013) ​ដែល​បាន​រៀប​ចំ​ឡើង​នៅ​​នៅ​ខេត្ត​ឈៀង​ម៉ៃ​ប្រទេស​​ថៃ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​​គឺ​ដើម្បី​រំលឹក​ដល់​​​អ្នក​ខេត្តឈៀង​ម៉ៃ​​​​​​ឲ្យ​ត្រៀម​ខ្លួន​​សម្រាប់​ការ​ចូល​ជា​សមាគម​អាស៊ាន​តែ​មួយ​ (ទីផ្សារ​រួម)។
​ចុច​ត្រង់​នេះ​ដើម្បី​អាន៖ តារា​កម្ពុជា​​និង​តារាអាស៊ី​ផ្សេង​​ទៀត​ក្នុង​​ឈុត​​បុរាណ​​នរណា​ស្អាត​ជាង​គេ?

​នៅ​ក្នុង​កម្មវិធី​នោះ​ ​មាន​​បើក​ការ​​ប្រកួត​ក្រមុំ​ស្រស់​កំលោះ​សង្ហា​​ដែល​​​គេ​ចាត់​ទុក​ថា​ ​​​ទូត​វប្បធម៌​អាស៊ាន។ ​ ​ដូច្នេះ​ Sabay សូម​នាំ​យក​នូវ​រូបភាព​ក្រមុំ​ស្រស់​កំលោះ​សង្ហា​ ២០​រូប​ក្នុង​សំលៀក​បំពាក់​ប្រពៃណី​អាស៊ាន​ទាំង​ប្រទេស ​​១០​មក​ជូន​ទស្សនា​ ៖
១. ​ព្រះរាជាណាចក្រ​កម្ពុជា​ (Kingdom of Cambodia)

២.​ ប្រ៊ុយណេ​ (Brunei Darussalam)
៣. ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ (Republic of Indonesia )
៤. ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ (The Lao People’s Democratic Republic of Lao PDR)
៥. ​ម៉ាឡេស៊ី​ (Malaysia)
៦. សាធារណរដ្ឋ​​ហ្វីលីពីន​ (Republic of the Philippine)
៧. ​សាធារណរដ្ឋ​​សិង្ហបុរី​ (The Republic of Singapore)
៨. ​ព្រះរាជាណាចក្រ​​ថៃ​ (Kingdom of Thailand)
៩. ​វៀតណាម​ (The Socialist Republic of Vietnam)
១០.​ សហភាព​មីយ៉ាន់ម៉ា​ (Union of Myanmar)
ប្រែ​សម្រួល​ ៖ សុខា នីកា
ប្រភព ៖ bloggang

Wednesday, September 18, 2013

សម្តេច​ក្រុម​ព្រះ​បិទ​ប្រកាស​លក់​ភូមិ​គ្រឹះម្លៃ​ជិត​១​លាន​ដុល្លារ​

ខេត្ត​សៀមរាប ៖ សម្តេច​ក្រុម​ព្រះ​ នរោត្តម រណប្ញទ្ធិ​ អតីត​ប្រធាន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​​បាន​ប្រកាស​លក់​ភូមិ​គ្រឹះ​ដ៏​ស្កឹម​ស្កៃ​​មួយ​កន្លែង​នៅ​ឯ
​ខេត្ត​សៀម​រាប​ក្នុង​តម្លៃ​ជិត​មួយ​លាន​ដុល្លារ​អាមេរិក​។
ទាក់​ទិន​នឹង​ព័ត៌​មាន​ប្រកាស​លក់​ទ្រព្យ​សម្បត្តិ​នេះ បើ​សិន​ជា​ប្រជា​រាស្ត្រ​ ឬ​អ្នក​ជំនួញ​ទិញ​លក់​អចលន​ទ្រព្យ​វា​គ្រាន់​តែ​ជា​ដំណឹង​ធម្មតា​មួយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​អ្នក​នយោ​បាយ​ ឬ​អភិ​ជន​ជា​ព័ត៌​មាន​មួយ​ប្រកប​ទៅ​ដោយ​ចម្ងល់​ និង​ភ្ញាក់​ផ្អើល​សម្រាប់​មហា​ជន​ទៅ​វិញ។
ពេញ​មួយ​ថ្ងៃ​ទី​១៨ កញ្ញា នេះ សម្តេច​ក្រុម​ព្រះ​ នរោត្តម រណប្ញទ្ធិ មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំ​វិញ​មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​ប្រកាស​លក់​ភូមិ​គ្រឹះ​នោះបាន​ទេ៕



ប្រភព៖ កោះសន្តិភាព



 
អ្វី​ដែលជំរុញ​ឲ្យហូមស្តុកបង្កើតជាប្លុកគឺ ​ក្នុង​គោលគំនិត​រួម​ដែលចង់​ពង្រឹង និងពង្រីក​ភាសាខ្មែរឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី – របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។ ឯកសារ និង​អត្ថបទមួយចំនួន​​ដែល​បាន​​ដាក់ផ្សាយ​ស្ទើរ​រៀង​រាល់​ថ្ងៃនេះ គឺ​ត្រូវបាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ល្បីនានា​ (បកប្រែ​ពី​ភាសាអង់គ្លេស) និងមួយចំនួន​ផ្សេងទៀត​ត្រូវបានរៀបចំ​ និង​បង្កើត​ឡើង​ដោយ​ប្លុកខ្ញុំបាទផ្ទាល់៕