Monday, April 21, 2014

កំ​ពូល​ម​ហាសេ​ដ្ឋី​ទំាង​១០​រូប​មាន​បំផុត​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​



កម្ពុជា គឺជាព្រះរាជាណាចក្រមួយដ៏ស្រស់ស្អាត ពោរពេេញធនធានធម្មជាតិ និងតំបន់ពាណិជ្ជ
កម្មដ៏ទាក់ទាញមួយនៅលើពិភពលោក ដែលមាននាំយកអ្នកវិនិយោគទុនជាតិ និងបរទេសជា
ច្រើន ចូលមកវិនិយោគស្ទើរតែគ្រប់វិស័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះយើងឃើញ
អ្នកមានទ្រព្យស្តុកស្តម្ភ ជាច្រើនក្នុងប្រទេស ក៏វិនិយោគលើវិស័យនានា ជាច្រើនដូចជា៖ អគារ
សំណង់ខ្ពស់ៗ(ផ្លូវ ស្ពាន សណ្ឋាគារ) សេវាកម្មដឹកជញ្ជូន សេវាកម្មប្រព័ន្ធទូរស័ព្ទ និងក្រុមហ៊ុន
ជាច្រើនរីករាយដុះដាលដូចផ្សិតនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ខាងក្រោមគឺជាឈ្មោះកំពូលមហាសេដ្ឋីទាំង ១០រូប មានបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្នុងឆ្នាំ ២០១៤។

១/ លោក គិត ម៉េង
-ប្រធាន និង នាយកប្រតិបត្តិ ក្រុមហ៊ុន Royal Group និង ជាម្ចាស់នៃស្ថានីយ៍ទូរទស្សន៍ CTN
,CNC, MY TV។

២/ លោក លី យ៉ុងផាត
- ស្តេចកោះកុង (ជាអ្នកវិនិយោគលើការសាងសង់ស្ពានកោះកុង) ថ្នាំជក់ អគ្គិសនី កាស៊ីណូ
និង តំបន់កំសាន្ត។

៣/ លោកស្រី លីម ឈីវហូរ
-នាយកក្រុមហ៊ុន Attwood Export Import Co Ltd ជាស្រី្តម្នាក់ដ៏ល្បីល្បាញ នៅកម្ពុជា។


៤/ លោក កុក អាន
-ប្រធានក្រុមហ៊ុន Anco Grops និង វិយោគលើថ្នាំជក់ ធនាគារ និង កាស៊ីណូ។


៥/ លោក ម៉ុង រិទ្ធី
-ស្តេចកសិកម្ម (វិនិយោគលើវិស័យកសិកម្ម មានដូចជា៖ ដូងប្រេង និងចិញ្ចឹមសត្វ)។


៦/ លោក សុខ គង់
-មា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈ ស៊ូគីម៉ិច និង វិនិយោគលើសំណង់អគារធំៗ ជាច្រើនដូច
ជា សណ្ឋាគារ និងតំបន់កំសាន្ត ជាច្រើនទៀត។


៧/ លោកស្រី ជីង សុខភាព (ហៅ យាយភូ) និង លោកឡៅ ម៉េងឃិន
-ម្ចាស់ក្រុមហ៊ុន Pheapimex Fu Chan Co. Ltd


៨/ លោក ពុង ខៀវសែ
-ម្ចាស់ធនាគារ កាណាឌីយ៉ា Canadia Bank )



៩/ លោក ស៊ី គង់ទ្រីវ
-ប្រធានក្រុមហ៊ុន KT Pacific Group


សូមបញ្ជាក់ថា៖ ត្រង់លេខ ៧/ លោកស្រី ជីង សុខភាព (ហៅ យាយភូ) និង លោកឡៅ
ម៉េងឃិន គឺត្រូវរាប់បញ្ជូលទាំង ២នាក់។ សរុបទាំងអស់ គឺ មាន ១០រូប៕
ប្រភព៖ phnompenhpost, editorials.cambodia

 
អ្វី​ដែលជំរុញ​ឲ្យហូមស្តុកបង្កើតជាប្លុកគឺ ​ក្នុង​គោលគំនិត​រួម​ដែលចង់​ពង្រឹង និងពង្រីក​ភាសាខ្មែរឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី – របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។ ឯកសារ និង​អត្ថបទមួយចំនួន​​ដែល​បាន​​ដាក់ផ្សាយ​ស្ទើរ​រៀង​រាល់​ថ្ងៃនេះ គឺ​ត្រូវបាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ល្បីនានា​ (បកប្រែ​ពី​ភាសាអង់គ្លេស) និងមួយចំនួន​ផ្សេងទៀត​ត្រូវបានរៀបចំ​ និង​បង្កើត​ឡើង​ដោយ​ប្លុកខ្ញុំបាទផ្ទាល់៕