Sunday, September 29, 2013

សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​​ប៉ះ​​ប្រទេស​អាស៊ាន​​មួយ​ណា​ស្អាត​ជាង​គេ?

ពិធី​បុណ្យ​តន្ត្រី​ ​និង​វប្បធម៌​អាស៊ាន​ (Asean Music & Culture Festival 2013) ​ដែល​បាន​រៀប​ចំ​ឡើង​នៅ​​នៅ​ខេត្ត​ឈៀង​ម៉ៃ​ប្រទេស​​ថៃ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​​គឺ​ដើម្បី​រំលឹក​ដល់​​​អ្នក​ខេត្តឈៀង​ម៉ៃ​​​​​​ឲ្យ​ត្រៀម​ខ្លួន​​សម្រាប់​ការ​ចូល​ជា​សមាគម​អាស៊ាន​តែ​មួយ​ (ទីផ្សារ​រួម)។
​ចុច​ត្រង់​នេះ​ដើម្បី​អាន៖ តារា​កម្ពុជា​​និង​តារាអាស៊ី​ផ្សេង​​ទៀត​ក្នុង​​ឈុត​​បុរាណ​​នរណា​ស្អាត​ជាង​គេ?

​នៅ​ក្នុង​កម្មវិធី​នោះ​ ​មាន​​បើក​ការ​​ប្រកួត​ក្រមុំ​ស្រស់​កំលោះ​សង្ហា​​ដែល​​​គេ​ចាត់​ទុក​ថា​ ​​​ទូត​វប្បធម៌​អាស៊ាន។ ​ ​ដូច្នេះ​ Sabay សូម​នាំ​យក​នូវ​រូបភាព​ក្រមុំ​ស្រស់​កំលោះ​សង្ហា​ ២០​រូប​ក្នុង​សំលៀក​បំពាក់​ប្រពៃណី​អាស៊ាន​ទាំង​ប្រទេស ​​១០​មក​ជូន​ទស្សនា​ ៖
១. ​ព្រះរាជាណាចក្រ​កម្ពុជា​ (Kingdom of Cambodia)

២.​ ប្រ៊ុយណេ​ (Brunei Darussalam)
៣. ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ (Republic of Indonesia )
៤. ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ (The Lao People’s Democratic Republic of Lao PDR)
៥. ​ម៉ាឡេស៊ី​ (Malaysia)
៦. សាធារណរដ្ឋ​​ហ្វីលីពីន​ (Republic of the Philippine)
៧. ​សាធារណរដ្ឋ​​សិង្ហបុរី​ (The Republic of Singapore)
៨. ​ព្រះរាជាណាចក្រ​​ថៃ​ (Kingdom of Thailand)
៩. ​វៀតណាម​ (The Socialist Republic of Vietnam)
១០.​ សហភាព​មីយ៉ាន់ម៉ា​ (Union of Myanmar)
ប្រែ​សម្រួល​ ៖ សុខា នីកា
ប្រភព ៖ bloggang

Wednesday, September 18, 2013

សម្តេច​ក្រុម​ព្រះ​បិទ​ប្រកាស​លក់​ភូមិ​គ្រឹះម្លៃ​ជិត​១​លាន​ដុល្លារ​

ខេត្ត​សៀមរាប ៖ សម្តេច​ក្រុម​ព្រះ​ នរោត្តម រណប្ញទ្ធិ​ អតីត​ប្រធាន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​​បាន​ប្រកាស​លក់​ភូមិ​គ្រឹះ​ដ៏​ស្កឹម​ស្កៃ​​មួយ​កន្លែង​នៅ​ឯ
​ខេត្ត​សៀម​រាប​ក្នុង​តម្លៃ​ជិត​មួយ​លាន​ដុល្លារ​អាមេរិក​។
ទាក់​ទិន​នឹង​ព័ត៌​មាន​ប្រកាស​លក់​ទ្រព្យ​សម្បត្តិ​នេះ បើ​សិន​ជា​ប្រជា​រាស្ត្រ​ ឬ​អ្នក​ជំនួញ​ទិញ​លក់​អចលន​ទ្រព្យ​វា​គ្រាន់​តែ​ជា​ដំណឹង​ធម្មតា​មួយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​អ្នក​នយោ​បាយ​ ឬ​អភិ​ជន​ជា​ព័ត៌​មាន​មួយ​ប្រកប​ទៅ​ដោយ​ចម្ងល់​ និង​ភ្ញាក់​ផ្អើល​សម្រាប់​មហា​ជន​ទៅ​វិញ។
ពេញ​មួយ​ថ្ងៃ​ទី​១៨ កញ្ញា នេះ សម្តេច​ក្រុម​ព្រះ​ នរោត្តម រណប្ញទ្ធិ មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំ​វិញ​មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​ប្រកាស​លក់​ភូមិ​គ្រឹះ​នោះបាន​ទេ៕



ប្រភព៖ កោះសន្តិភាព



Saturday, August 24, 2013

សួន​ផ្កា​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ និង​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​



ការ​បើក​ឲ្យ​ដំណើរ​ការ​សួន​ផ្កា “Dubai Miracle Garden” បាន​ប្រែក្លាយ​ប្រទេស​មហា​សមុទ្រ​ខ្សាច់​អារ៉ាប់រួម​មួយ​នេះ​ ឲ្យ​ក្លាយ​ជា​សួន​ផ្កា​ធម្មជាតិ​ដ៏​ស្រស់​ស្អាត ​និង​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក​។

ចង់​ដឹង​ថា​ សួន​ផ្កា​អច្ឆរិយ​មួយ​នេះ ​ស្រស់​ស្អាត​ប៉ុណ្ណា​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​ទាំង​អស់​គ្នា​៖
1.


2.

3.

4.


5.


6.


7.


8.


9.


ប្រភព៖ sabay









Wednesday, June 12, 2013

បដិមា​ពីរ​​​អង្គ​​​​គេ​ប៉ង​ដាក់​លក់​ដេញ​ថ្លៃ​​នៅ​អាមេរិក ​​​​មក​​ដល់​​កម្ពុជា​​​​វិញ​ហើ

រូប​​បដិមា​​មាន​ចំណាស់​មួយ​ពាន់​ឆ្នាំ​​ពីរ​អង្គ​​​គឺ​ “សហទេព​” និង​ “នកុល”​ ដែល​បាន​បាត់​​ពី​​ប្រាសាទ​កោះ​កេរ្តិ៍​ ​អំឡុង​ទសវត្ស​រ៍​ទី​៧០​ ត្រូវ​បាន​សារមន្ទី​រ​សហរដ្ឋ​អាមេរិក Metropolitan ​​ប្រគល់​​មក​​ដល់​ប្រទេស​កំណើត​​​របស់​​ខ្លួន​វិញ​ហើយ​ នៅ​ល្ងាច​ម្សិលមិញ​​ តាម​អាកាស​យាន​ដា្ឋន​អន្តរ​ជាតិ​ភ្នំពេញ។


ឯក​ឧត្ថម​ ជុច​ ភឿន​​ រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ថ្លែង​ថា​៖ “ខ្ញុំ​ខ្លូន​ឯង​​គឺ​សប្បាយចិត្ត​​ ហើយ​សង្ឃឹម​ថា​​រូប​ចម្លាក់​បី​បួន​ទៀត​នឹង​ត្រូវ​មក​ដូច​គ្នា”។

ឯកឧត្តម​​រៀប​រាប់​ពី​​ប្រវត្តិ​នៃ​រូប​ចម្លាក់​​នេះ​​ថា​ រូប​បដិមា​ទាំង​ពីរ​នេះ​ គឺស្ថិត​​​ក្នុង​ចំណោមរូប​​បដិមា​​ទាំង​៩អង្គ​ ដែល​ខ្មែរ​​បាន​សាង​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​១០ នៅ​​​ប្រា​សាទ​កោះ​កេរ្តិ៍​ (ខេត្ត​ព្រះ​វិហារ​បច្ចុប្បន្ន)​ ប៉ុន្តែ​ត្រូវ​បាន​បាត់​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​​​នយោបាយ។

ក្នុង​ចំណោម​រូប​បដិមា​ទាំង​៩​ដែល​​​បាន​បាត់​កន្លង​មក​ កម្ពុជា​រកឃើញ​វិញ​តែ​​មួយ​​អង្គ​គត់​ គឺ​កំពុង​​តម្កល់​នៅ​​​អភិរក្ស​អង្គរ ដូច្នេះ​ការ​វិល​មក​ដល់​នៃ​បដិមា​ទាំង​ពីរ​នេះ​ ធ្វើ​ឲ្យ​កម្ពុជា​មាន​រូប​បដិមា​​​របស់​ប្រាសាទ​កោះ​កេរ្តិ៍​ចំនួន​បី​ហើយ។ ដូច្នេះ​កម្ពុជា​នៅ​បាត់​តែ​៦​អង្គ​​ទៀត​ទេ។ ឯក​ឧត្តម​សង្ឃឹម​ថា​ រូប​បដិមា​ផ្សេង​ទៀត​នឹង​​ត្រឡប់​មក​កម្ពុជា​ជា​បន្ត​​បន្ទាប់។

ការ​​បញ្ជូន​បដិមា​ទាំង​ពីរ​នេះ​ត្រឡប់​​​មក​ក​ម្ពុជា​វិញ​ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​​​ដាក់​ដេញ​ថ្លៃ​​​មួយ​ឈ្មោះ​ថា​ Sotheby ដាក់​រូប​បដិមា​នេះ​ដេញ​ថ្លៃលក់​ជា​សាធារណៈ​ ហើយ​កម្ពុជា​បាន​​ស្នើ​សុំ​​ឲ្យ​​ក្រុម​ហ៊ុន​នោះ​ដក​ចេញ​ពី​បញ្ជី​ដាក់​លក់​។ ​ក្រោយ​ពី​មានការ​​តស៊ូ​យ៉ាង​ខ្លាំង​ក្លា​ពី​រដ្ឋាភិបាល​កម្ពុជា​ និង​មាន​ភស្តុតាង​បង្ហាញ​​ថា​ជា​របស់​ខ្មែរ​ ព្រម​ទាំង​​មាន​ការ​​ជួយ​​ជ្រោម​​ជ្រែង​​​ពី​រដ្ឋាភិបាល​​អាមេរិក សារ​មន្ទីរ Metropolitan ដែល​ដាក់​តាំង​បង្ហាញ​រូប​ចម្លាក់​នេះ​ជា​សាធារណៈ​នៅ​ទី​ក្រុង​ញូយ៉ក​ បាន​សម្រេច​​​ប្រគល់​រូប​បដិមា​ទាំង​ពីរ​មក​ឲ្យ​កម្ពុជា​វិញ។

រូប​បដិមា​ទាំង​ពីរនេះ​​​មាន​កម្ពស់​ប្រហែល​​១.២​ម៉ែត្រ​ ហើយ​នីមួយ​ៗ​មាន​ទម្ងន់​ប្រហែល​៩០​គីឡូ​ក្រាម។

លោក​ Maxwell K. Hearn តំណាង​សារមន្ទីរ​ Metropolitan​ថ្លែង​​ថា រូប​ចម្លាក់​ទាំង​ពីរ​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សារមន្ទី​​រ​នាទី​ក្រុង​ញូ​យ៉ក​ ក្នុង​ការ​ដាក់​តាំង​បង្ហាញ​ឲ្យ​មនុស្ស​ទូ​ទាំង​សាកលលោក​បាន​​ស្វែង​យល់​ពី​សិល្បៈ​ខ្មែរ​។ លោក​​​​​ថ្លែង​ពី​អារម្មណ៍​​ថា៖ “យើង​ច្បាស់​ជា​​​នឹក​ដល់​រូប​ចម្លាក់​ទាំង​ពីរ​នេះ​ចាប់​ពី​ពេល​នេះ​ទៅ ប៉ុន្តែ​ភស្តុតាង​បាន​បង្ហាញ​ថា​​ វា​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​ ដូច្នេះ​ត្រូវ​តែ​ឲ្យ​វា​ត្រឡប់​​មក​កម្ពុជាវិញ​​នា​ថ្ងៃ​នេះ”។







បដិមា​ទាំង​ពីរ​នេះ​​កំពុង​​​តម្កល់​ទុក​នៅ​សារមន្ទីរ​​ជាតិ​​​ មុន​នឹង​យក​ទៅ​តាំងឯ​​វិមាន​សន្តិភាព​​ ដើម្បី​​បង្ហាញ​ដល់កិច្ច​ប្រជុំ​​គណៈកម្មាធិការ​​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៧​​ ដែលនឹង​រៀប​ចំ​ធ្វើ​នៅ​​​កម្ពុជា ​​​ពី​ថ្ងៃ​ទី​១៦ដល់​​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​នេះ។ បន្ទាប់​មក​ទៀត​ បដិមា​ទាំង​ពីរ​អង្គ​​នឹង​ត្រូវ​យក​មក​​​តម្កល់​នៅ​សារមន្ទីរ​​ជាតិ​វិញ​៕
ប្រភព ៖ sabay

Thursday, May 2, 2013

វិសុទ្ធ កវី ​កូនខ្មែរ​​ល្បីឈ្មោះ​ផ្នែក​​រចនា​រូប​ភាព​កុំព្យូទ័រ

អ្នក​​រចនា​រូបភាព ដែល​​​ចាប់​កំណើត​ក្នុងត្រកូលពលរដ្ឋជនបទនាតំបន់​​​​ស្រែក​ចម្ការ​​តាម​​ដង​ទន្លេ​មេគង្គ​​ កំពុង​សម្រេចបាន​នូវក្តីស្រមៃ​ក្នុងការ​​​មាន​​ឈ្មោះ​បោះ​សំឡេង​ ទាំង​ក្នុង​ឆាក​ជាតិ​ និង​អន្តរជាតិ​ តាម​រយៈ​ស្នាដៃ​ច្នៃ​ប្រឌិត​​ខ្ពស់​​របស់​​ខ្លួន។


យុវជន​ កុយ វិសុទ្ធ ដែល​មាន​រហ័ស​​នាម​ថា វិសុទ្ធ កវី ​បាន​សម្រេច​គោល​បំណងរបស់​​ខ្លួន ដោយបាន​​ក្លាយ​ជា​អ្នក​រចនា​រូបភាព​ដ៏​ពូកែ​មួយ​រូប ​ល្បី​រន្ទឺ​ពាស​​ពេញ​ទំព័រ​ហ្វេស​បុក។ រូប​​ភាព​​របស់​​លោក​​ត្រូវ​​បាន​ស្ថាប័ន​​នានា​​​ ​​​ដូច​ជា​ស្ថានីយ​ទូរទស្សន៍​ គេហទំព័រ​​​អាស៊ាន​​ ឬ​​ស្ថាន​ទូត​អាមេរិក​​ យក​​រូប​របស់​លោក​ទៅ​ប្រើ​​ប្រាស់​​ទៀត​ផង។

វិសុទ្ធ កវី បាន​ប្រាប់ Sabay ថា កាល​ពី​​តូច​ រូបលោក​​​ចូល​ចិត្ត​គូរ​គំនូរ​បែប​ច្នៃ​ប្រឌិត​ផ្សេងៗ ដែល​និយាយ​ពី​ទេសភាព និង​វប្បធម៌​ស្រុក​ខ្មែរ ប៉ុន្តែ​នៅ​​ពេល​នោះ​ លោក​​មិន​​ទាន់​បាន​​ស្គាល់​ ឬ​​ប៉ះ​ពាល់​​កុំព្យូទ័រ​បន្តិច​​ណា​ឡើយ។ ពេល​នោះ​ វិសុទ្ធ កវី ​​​គ្រាន់​តែ​គូរ​គំនូរ​ផ្សេង​ៗ​​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។
យុវជន​មក​ពី​ឃុំ​រកាកោង​២ ស្រុក​មុខ​កំពូល ខេត្តកណ្ដាល​រូប​នេះ បាន​បន្ត​ទៀត​ថា៖ “នៅ​ឆ្នាំ ២០០៨ ​ខ្ញុំ​ចាប់​ផ្ដើម​ចេះ​ប្រើ​កុំព្យូទ័រ និង​រៀន​កម្មវិធី​ Design បន្តិច​បន្តួច។ ពេល​នោះ​ ខ្ញុំ​រៀន​ឆាប់​ចេះ​ណាស់ ព្រោះ​គំនិត​ច្នៃ​ប្រឌិត​លើ​រូប​ភាព​ខ្ញុំ​មាន​ក្នុង​ខួរ​ក្បាល​រួច​ស្រេច​ទៅ​ហើយ អ្វី​ដែល​ត្រូវ​រៀន​បន្ថែម​គឺ​បច្ចេកទេស​កាត់​ត​រូប​​ក្នុង​កុំ​ព្យូទ័រ​តែ​ប៉ុណ្ណោះ”។
ខុស​ពី​អ្វី​ដែល​លោក​ធ្លាប់​បាន​គូរ​រូប​នៅ​លើក្រដាស់​កន្លង​ទៅ​​ ការ​រចនា​រូប​ភាពតាម​កម្មវិធី​​​ Design ក្នុង​កុំព្យូ​ទ័រ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ និង​លេច​ចេញ​លទ្ធផល​ដែល​មិន​នឹក​ស្មាន​ដល់។ កាល​ណា​លោក​​ស្រាវ​ជ្រៀវ​កាន់​តែ​​ច្រើន​ ​​កុំព្យូ​ទ័រ​​ហាក់​​បង្រៀន​លោក​កាន់​តែ​ច្រើន​ដែរ។


អ្នក រចនា រូប​ភាព​វ័យ​ក្មេង​រូប​នេះ​បន្ត​ទៀត​ថា ដើម​ឡើយ​ ស្នាដៃនិង​​គំនិត​រចនា​រូបភាព​ទាំង​អស់​របស់​លោក​ហាក់​នៅ​​​ក្មេង​ខ្ចី​​ណាស់​ ដែល​ធ្វើ​ឲ្យ​​មាន​អ្នក​រិះ​គន់​យ៉ាង​ច្រើន​ ប៉ុន្តែ​ វិសុទ្ធ កវី មិន​ដែល​អន់​ចិត្ត​នឹង​ពាក្យ​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ យុវជន​រូប​នេះ​យក​មតិ​រិះ​គន់​ទាំងនោះ​ ធ្វើ​ជា​មេរៀន​ដើម្បី​អភិវឌ្ឍ​​ខ្លួន​ឯង​ថែម​ទៀត​ផង។
ស្នាដៃ​រចនា​រូបភាព​ចេះ​តែ​រីក​ចម្រើន បូក​ផ្សំ​ជាមួយ​គំនិត​បើក​ទូលាយ​​ស្វែង​យល់​ពី​មតិ​របស់​អ្នក​រិះ​គន់​ទាំង​អស់ បាន​ធ្វើ​ឲ្យ​​រូប​ភាព​​របស់ វិសុទ្ធ កវី ​​ត្រូវ​បាន​គេ​​អនុញ្ញា​ត​ឲ្យ​យក​ទៅ​​​តាំង​ពិព័រណ៍នៅ​សហរដ្ឋអាមេរិក​ ដែល​​រៀប​​ចំ​ដោយ​ក្រុមហ៊ុន Bridge Entertainment។
“នៅ​ទី​នោះ ​រូប​ភាព​ខ្ញុំ​មាន​គេ​គាំ​ទ្រ​ច្រើន​ណាស់ ព្រោះ​រូប​ទាំងនោះ​បញ្ជាក់​វប្បធម៌ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​យើង”។ វិសុទ្ធ កវី បញ្ជាក់។
ឆ្លៀត​ក្នុង​ឱកាស​បង្ហាញ​វត្តមាន​លើក​ដំបូង​ វិសុទ្ធ កវី មាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​ហ៊ុន​ឯក​ជន​មួយ ជួយ​ស្វែង​រក​ឯកសារ​មួយ​ចំនួន​ពី​សាកលវិទ្យាល័យ Boston ពាក់ព័ន្ធ​នឹង​ការ Design រូបភាព​ ថែម​ទៀត​ផង។ យុវជន មក​ពី​ស្រុក​ស្រែ​ចម្ការ​រូប​នេះ​បន្ថែម​ថា អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​អ្នក​រចនា​រូប​ភាព គឺ​គំនិត​ច្នៃ​ប្រឌិត។ ចំណុច​មួយ​ទៀត​ គឺ​ត្រូវ​ចេះ​ស្រាវជ្រាវ​ឯក​សារ ឬ​ក៏​មើល​គំនិត​​ផ្សេងៗ​តាម​រយៈ​អ៊ីនធឺណិត ព្រោះ​សម័យ​ឥឡូវ​​ចង់​រៀន​អី​ក៏​បាន​ដែរ​ សំខាន់​ឲ្យ​តែ​​ខំប្រឹង។
រូប​ភាព​ខាង​ក្រោម​នេះ ជា​ស្នាដៃ​មួយ​ចំនួនរបស់​ វិសុទ្ធ កវី ដែល​​ធ្វើ​​ឲ្យ​​គេ​​ស្គាល់​​ពី​​ខ្លួន​៖

១. រូបភាពរចនាក្នុងព្រះរាជពិធីព្រះបរមសពអតីតព្រះមហាវីរក្សត្រ ដែលត្រូវបានប្រើប្រាស់ជាសាធារណៈ     ក្នុងស្ថាប័ន​មួយ​ចំនួន​ និង​គ្រប់ស្ថានីយ៍ទូរទស្សន៍ ក្នុងប្រទេសកម្ពុជា។



២​.  ស្លាក​សញ្ញា​ទី​ក្រុង​ស្អាត​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ផ្លូ​វការ​ក្នុង​ការ​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​នៅកម្ពុជា។





៣.  រូបភាពច្នៃប្រឌិតនៃសម្ព័ន្ធ​ភាពរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលត្រូវបានដាក់តាំងក្នុងស្ថានទូត    សហរដ្ឋអាមេរិកប្រចាំកម្ពុជា។



៤. ចំណាត់ថ្នាក់លេខ១ក្នុងការប្រឡងស្នាដៃប្រចាំប្រទេស ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  សហការជាមួយប្រទេសជប៉ុន ក្រោមប្រធានបទ កម្ពុជាជាទីស្រឡាញ់របស់ខ្ញុំ។


៥. ពិព័រណ៌ស្នាដៃច្នៃប្រឌិតក្នុងរដូវរងារដែលរៀបចំដោយក្រុមហ៊ុន Bridge Entertainment នៅ​១០​ទី​ក្រុង​ និង​រដ្ឋ​នៅ​សហរដ្ឋអាមេរិក។


៦.រូបភាពរចនាមួយក្នុងចំនោមរូបភាពជាច្រើនទៀត​ដែលត្រូវបានទំព័រអាស៊ានប្រើប្រាស់ សម្រាប់​ការ​គាំ​ទ្រ​ស្នាដៃ និង​បង្ហាញ​ពី​វប្បធម៌ជាតិ។


ប្រភព៖​ sabay


Thursday, April 18, 2013

ថ្ងៃនេះ Google Translate មាន​ជា​ភាសា​ខ្មែរ​ហើយ



ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ ក្រុមហ៊ុន Google បានប្រកាសជាសាធារណៈថា នៅពេលនេះ Google Translate មានជាភាសាខ្មែរ ដែលនេះជាភាសាទី ៦៦ ដែល Google បានដាក់បញ្ចូលហើយ ភាសាខ្មែរជាកូនពៅ ។ ក្រុមហ៊ុន Google បាននិយាយថា សម្រាប់ Google Translate ជាភាសាខ្មែរនេះ នឹងជួយសម្រួលដល់ការ បកប្រែរបស់ប្រជាជនខ្មែរ ប៉ុន្តែការបកប្រែមិនត្រឹមត្រូវ តាមមាតិកាទាំងស្រុងនោះទេ។ កាលពីឆ្នាំ២០១១ ក្រុមហ៊ុន Apple បានបញ្ចូលភាសាខ្មែរ ទៅក្នុងប្រព័ន្ធដំណើរការ OS X Lion ដើម្បីផ្ដល់នូវភាពងាយស្រួល ដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Google បានបញ្ជាក់ទៀតថា នៅលើ Google Translate អ្នកប្រើប្រាស់អាចធ្វើ Keyboard ជាភាសាខ្មែរសម្រាប់ជាជំនួយ ក្នុងការវាយពាក្យផងដែរ ៕
ប្រភព៖ Looingtoday.con

Wednesday, January 30, 2013

អឹម​ហ្វូន​​ជំពាក់​ Huawei​ $៦៥​​លាន​ ខណៈ​​តុលាការ​​បង្កក​​ទ្រព្យ​

ភ្នំពេញៈ ក្រុមហ៊ុន​ អឹមហ្វូន​ ដែល​ក្ស័យ​ធន​បាន​ជំពាក់​បំណុល​ក្រុមហ៊ុន​ Huawei​ Technologies​ (Cambodia) Co. Ltd របស់​ចិន​ជាង​៦៥​លាន​ដុល្លារ​ខណៈ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ចេញ​ដីកាស​ម្រេច​រក្សា​ការ​ពារ​បង្ខាំង​មិន​ ឲ្យ​ក្រុម​ហ៊ុន​អឹម​ហ្វូន​ លក់​ទ្រព្យ​របស់​ខ្លួន។​ ដីកាស​ម្រេច​របស់​សាលា​ដំបូង​ដែល​ភ្នំពេញប៉ុស្តិ៍​ ទទួល​បាន​កាល​ពីថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា​លោក​ ស៊ិន​ វិសាល ​ចៅក្រម​សាលា​ដំបូង​បាន​សម្រេច​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អឹមហ្វូន​ លក់ ​ផ្ទេរ​ ឬធ្វើ​អំណោយ​ភាគ​ហ៊ុន​ណា​មួយ​ឬ​ទាំង​មូល​ដែល​មាន​តម្លៃ​ស្មើ​នឹង​បំណុល​របស់​ Huawei​ ដែល​អឹមហ្វូន​ជំពាក់​នោះ​ទេ។​ លោក​ ស៊ិន​ វិសាល​ បាន​សរសេរ​ថា៖​ «ដើម្បី​ធានា​បាន​នូវ​ការ​អនុ​វត្ត​ដោយ​បង្ខំ​លើ​បំណុល​ដែល​ ក្រុម​ហ៊ុន​បាន​ជំពាក់​និ ង​ ដើម្បី​ការពារ​ប្រយោជន៍​ម្ចាស់​បំណុល​ដោយ​ស្រប​ច្បាប់​ពី​ការ​ខាត​បង់​ធ្ងន់​ធ្ងរ​តុលាការ​គួរ​សម្រេច​ ហាម​ឃាត់អឹមហ្វូន​ មិន​ឲ្យផ្ទេរ​លក់​ ផ្លាស់​ប្តូរ​បញ្ចាំ​ ឬផ្តល់ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅក្នុង​ក្រុម​ហ៊ុនខ្លួនទៅឲ្យភាគី​ ផ្សេងៗ​ទៀត​ជា​បណ្តោះ​អាសន្ន ​ឡើយ​ដោយ​រង់​ចាំ​ដល់​តុលាការ​ សម្រេច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​រួចរាល់​សិន​»។ ប្រធាន​ទីផ្សាររបស់ Huawei​ Technologies សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ​Huawei ជាក្រុមហ៊ុនផ្គត់​ផ្គង់​ អង់​តែន​ដល់​អឹម​ហ្វូន​។ លោក គួយ ធុនណា មេធាវីការពារឲ្យក្រុមហ៊ុន Huawei បានឲ្យដឹងថា មានហេតុផលពីរក្នុងការបង្កកទ្រព្យរបស់អឹមហ្វូន គឺហាមឃាត់មិនឲ្យផ្ទេរទៅឲ្យកូនចៅ ឬក្រុមគ្រួសាររបស់ពួកគេឡើយ។ លោកថ្លែងថា៖ «អ្នកជំពាក់បំណុលមិនចង់សងបំណុលឡើយដូច្នេះតុលាការ ត្រូវហាមឃាត់ជាមុន ហើយបន្ទាប់មក ពួកគេបញ្ជាឲ្យលក់ដើម្បីសងបំណុល។ ខ្ញុំគិតថា ការសម្រេចចិត្តនេះ ជាការល្អ ហើយខ្ញុំបានស្នើឲ្យអនុវត្តស្របតាមសាលក្រម»។ លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បដិសេធមិនផ្តល់ចម្លើយទាក់ទងនឹងបញ្ហានេះទេ។ ប្រភពពីអឹមហ្វូន បានឲ្យដឹងថាក្រុមហ៊ុនមិនមានលទ្ធភាពសងបំណុល ទាំងអស់នោះទេហើយគេត្រូវរង់ចាំការសម្រេចពីតុលាការ។ លោក ស៊ីម សារេន នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់អឹមហ្វូននៅកម្ពុជាបានឲ្យដឹងថា៖ «អឹមហ្វូនមិនមានលទ្ធភាពសងនូវចំនួនទាំងនេះទេដូច្នេះហើយបាន ជាក្រុមហ៊ុនដាក់រឿងនេះទៅរដ្ឋាភិបាលហើយរដ្ឋាភិបាល បញ្ជូនទៅតុលាការដូច្នេះ ឥឡូវយើងរង់ចាំការសម្រេចពីតុលាការ»។ ក្រុមហ៊ុនអឹម ហ្វូនបានដាក់ពាក្យក្ស័យធនកាលពីប៉ុន្មានសប្តាហ៍មុន។ ក្រុមហ៊ុននេះក៏ទទួលរងនូវករណីបណ្តឹងបង្កកទ្រព្យមិន ឲ្យលក់ផងដែរពីក្រុមហ៊ុន Eltek Valere របស់ន័រវែស ដែលអឹមហ្វូនជំពាក់៣,៧លានដុល្លារខណៈក្រុមហ៊ុន Hello Axiata និង Latelz គំរាមចាត់វិធានការផ្លូវច្បាប់ដែលអឹមហ្វូនមិនបានបង់ថ្លៃការតភ្ជាប់បណ្តាញ។ ក្រុមហ៊ុនThaicom របស់ថៃដែលជាម្ចាស់ហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនមេរបស់អឹមហ្វូន បានព្យាយាមលក់ហ៊ុន របស់ខ្លួនដោយមិនជោគជ័យមុនពេល ដាក់ពាក្យប្រកាសក្ស័យធន។ ក្រុមហ៊ុនThaicom មិនផ្តល់អត្ថាធិប្បាយស្តីពីចំនួនដែល ជំពាក់ឬតម្លៃទ្រព្យសម្បត្តិរបស់អឹមហ្វូនទេ ដោយបង្វែសំណួរទៅអឹមហ្វូននិងអាជ្ញាធរកម្ពុជា។ លោក Mathew Rendall ដៃគូជាមួយក្រុមហ៊ុនច្បាប់ Sciaroni and Associates មានមូលដ្ឋាននៅរាជធានីភ្នំពេញឲ្យដឹងថា ម្ចាស់បំណុលទំនងជាមិនទទួលបានប្រាក់ទាំងអស់ដែលជំពាក់នោះទេខណៈអ្នកផ្គត់ផ្គង់គ្រាន់តែ ជាម្ចាស់បំណុលដែលមានអាទិភាពទាប។ លោក Rendall បានថ្លែងថា៖ «ជាធម្មតានឹងមិនមានអ្វីនៅសល់ទេពីព្រោះថាបំណុល របស់ពួកគេច្រើនជាងទ្រព្យសម្បត្តិរបស់ពួកគេនោះហើយ ជាមូលហេតុដែលពួកគេក្ស័យធន។ ការយល់ឃើញរបស់ខ្ញុំគឺថាអាទិភាពដំបូងបំផុតគឺប្រាក់ខែ របស់បុគ្គលិកទីពីរខ្ញុំគិតថា ពន្ធរបស់រដ្ឋាភិបាល និងទីបីគឺម្ចាស់បំណុលអាទិភាព និងបន្ទាប់មកម្ចាស់បំណុលមិនអាទិភាព។ ប្រសិនបើម្ចាស់បំណុលណាដែលគ្រាន់តែមានកិច្ចសន្យាធម្មតា នោះពួកគេនឹងមានអាទិភាពនៅក្រោយគេ»៕ CS/PS ប្រភពព័ត៌មានពី៖ Phnom Penh Post

Friday, January 4, 2013

ស្រី​​ស្អាត​​សិច​​ស៊ី​​បំផុត​​ប្រ​ចាំ​​ឆ្នាំ​២០១២​

ឆ្នាំ ២០១២ កន្លង​មក Sabay ធ្លាប់​ចុះ​ផ្សាយ​អត្ថបទ​ទាក់​ទង​នឹង​កំពូល​ស្រី​ស្អាត​សិច​ស៊ី​ជា​ច្រើន​មក​ហើយ។ ដោយ​ឡែក ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​ស្រី​ស្អាត​សិច​ស៊ី​ ១០ នាក់​ប្រចាំ​ឆ្នាំ ២០១២ វិញ​ម្ដង។ តោះ​ទៅ​មើល​ទាំង​អស់​គ្នា​បន្តិច តើ​មាន​នរណា​ខ្លះ?

 ១. នាង Yoyo Xu Xiangting នាង Yoyo ជា​ស្រី​ស្អាត​សិច​ស៊ី​មួយ​រូប​មក​ពី​តៃវ៉ាន់។ នាង​បង្ក​ព្យុះ​ភ្លៀង​លើ​អ៊ីនធឺណិត ដោយ​សារ​រូបភាព​អាក្រាត​សិច​ស៊ី​នាង​ត្រូវ​គេ​បង្ហោះ​ពេញ​អ៊ីនធឺណិត។


២. នាង Chen Jing Ying Chen Jing Ying ជា​នារី​បង្ហាញ​ម៉ូដ​ស្អាត និង​សិច​ស៊ី​បំផុត​មក​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

៣. Gan Lulu មក​ពី​ក្រុង​ប៉េកាំង ប្រទេស​ចិន Gan Lulu ក្លាយ​ជា​ប្រធាន​បទ​ដែល​គេ​នាំ​គ្នា​រក​មើល​ច្រើន​បំផុត ដោយសារ​តែ​ម្ដាយ​នាង បាន​បង្ហោះ​រូប​អាក្រាត និង​សិច​ស៊ី​នាង​តាម​អ៊ីនធឺណិត ដោយ​ចង់​ប្រកាស​រក​ប្ដី​ឲ្យ​នាង។ ក្រោយ​ពេល​នោះ នាង​កាន់​តែ​ល្បី​ឡើងៗ។


៤. Tong Xiaoxin មក​ខេត្ត Yunnan ប្រទេស​ចិន Tong Xiaoxin ជា​នារី​វ័យ​ក្មេង​ដែល​ចូល​ចិត្ត​បង្ហោះ​រូប​បង្ហាញ​ដើម​ទ្រូង​ធំ​នាង លើ​បណ្ដាញ​សង្គម​ចិន Weibo។



៥. Zhang Xiangxiang មក​ពី​តៃវ៉ាន់ Zhang Xiangxiang ដំបូង​ឡើយ​ជា​នារី​លក់​ភេសជ្ជៈ​ក្រៅ​ម៉ោង​នៅ​តាម​ដង​ផ្លូវ​តៃវ៉ាន់។ តែ​ដោយ​សារ​នាង​ចូល​ចិត្ត​បង្ហោះ​រូប​សិច​ស៊ី​ខ្លួន​តាម​អ៊ីនធឺណិត ក៏​ចាប់​ផ្ដើម​ល្បី និង​បាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន​ផង​ដែរ។


៦. Viann Zhang Xinyu មក​ពី​ខេត្ត Suzhou ប្រទេស​ចិន Xinyu ជា​តារា​ម៉ូដែល​របស់​ចិន​ដែល​តែង​តែ​ធ្វើ​បុរសៗ​ក្ដៅ​ខ្លួន ដោយ​សារ​តែ​ភាព​សិច​ស៊ី​គ្មាន​ពីរ​របស់​នាង។ តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​បំផុត​គឺ ក្រោយ​ពី​នាង​មាន​រឿង​អាស្រូវ​លើ​គ្រែ​ជា​មួយ​មិត្ត​ប្រុស​មក ប្រជា​ប្រិយភាព​នាង​កាន់​តែ​ល្បី​ឡើងៗ។


៧. Elly Tran Ha មក​ពី​វៀតណាម Elly ជា​ធីតា​ម៉ូដែល​ដើម​ទ្រូង​ធំ​មក​ពី​វៀតណាម ដែល​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​តាំង​ពី​ឆ្នាំ២០០៩ មក។ យ៉ាង​ណា​ក៏​ដោយ នាង​នៅ​តែ​រក្សា​តំណែង​ស្រី​ស្អាត​សិច​ស៊ី​ប្រចាំ​ឆ្នាំ​ ២០១២ ដដែល។

៨. Melody Low មក​ពី​សិង្ហបុរី Melody Low ជា​ម៉ូដែល​ក្រៅ​វ័យ ១៩ ឆ្នាំ ដែល​មាន​រាសី​ឡើង​ស្រឺតៗ។ នាង​ក៏​ក្លាយ​ជា​ជយលាភី Miss Singapore Super Import Nights 2012 ផង​ដែរ។

៩. Wang Jia Yun មក​ពី​ខេត្ត Guangdong ប្រទេស​ចិន Jia Yun ក្លាយ​ជា​ចំណុច​រសើប​ក្នុង​អ៊ីនធឺណិត​កាល​ពី​ដើម​ឆ្នាំ ២០១២ ដោយ​សារ​រូបរាង​មុខ​មាត់​នាង​ដែល​កូន​ក្រមុំ​ជ័រ។


១០. Cammi Tse មក​ពី​ហុងកុង Cammi Tse ជា​ម៉ូដែល​វ័យ ១៦ ឆ្នាំ​មក​ពី​ហុងកុង​ដែល​មាន​អាស្រូវ​សិច​ជា​មួយ​តារា​សម្ដែង​ហុងកុង Edison Chen។ នាង​ត្រូវ​គេ​រាយការណ៍​ថា​បាន​ចំណាយ​ប្រាក់ ៥០.០០០ ដុល្លារ​ហុងកុង ទៅ​ឲ្យ​អ្នក​ដឹក​ញី​ប្រស៊ី​ឈ្មោល​ម្នាក់ ដើម្បី​ឲ្យ​ជួយ​ប្រលោម​តារា​ប្រុស​ហុង​កុង ៥ នាក់​មក​គេង​ជា​មួយ​នាង ដូច​ជា Edison Chen, Shen Chi-ming, Vincent Wong, Jing Boran និង Steven Cheung។


ប្រភពៈ Sabay

Wednesday, January 2, 2013

អ្នក​​លេង​​FB​ រិះ​គន់​​វីដេអូ​​ ប៉ូលិស​​ប្រទាញ​ប្រទង់​​ម្ចាស់​​ម៉ូតូ​​

ក្នុង​​វីដេអូ​មួយ​​​បង្ហោះ​នៅ​លើ​បណ្ដាញfacebook​ បាន​​បង្ហាញ​សកម្មភាព​នគរបាល​ចរាចរណ៍​ប្រទាញប្រទង់​ជាមួយ​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​បាន​នគរបាល​លើក​ដាក់​លើ​ឡាន​ប៉ូលិស​ ដើម្បី​ដឹក​យក​ទៅ​ការិយាល័យ នៅ​បណ្ដោយ​ផ្លូវ​នេរុ​ ជិត​ស្ដុប​​ផ្សារ​ដេប៉ូ​ ទល់​មុខ​បញ្ជិត​ក្រុមហ៊ុន​ អ៊ុយ ហ៊ីង។

ក្នុង​សកម្មភាព​នោះ ​​គេ​សង្កេត​ឃើញ​ថា យុវជន​ម្ចាស់​ម៉ូតូ​រូប​នោះ ព្យាយាម​រត់​ទៅ​ទាញ​ម៉ូតូ​របស់​ខ្លួន​ មក​វិញ​ ប៉ុន្តែ​ត្រូវ​​បាន​នគរ​បាល​ចរាចរ​រារាំង​ រហូត​ដល់​ប្រើប្រាស់​កម្លាំង​បាយ ច្រាន​ម្ចាស់​ម៉ូតូ​​ឲ្យ​ដួល​ទៅ​នឹង​ដី​។ ហើយ​​វីដេអូ​នេះ​ត្រូវ​បាន​អ្នក​លេង​Facebook​រិះ​គន់​លើ​មន្ត្រី​នគរបាល​។ ប្រភពៈ sabay

Tuesday, January 1, 2013

ការ​រក​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីធែណែត​

How to Promote referral link? Promote your referral links on forums, blogs, comments, chat rooms, chats, facebook wall, facebook pages, groups, twitter, ptc sites, advertising websites to get link visits and earn money on every visit you sent through referral link When I will get payout? The min balance for payout is 20$ and you will get through PayPal, Payza, Cheque, Western Union, Money Gram, bank transfer at end of every month. How much I can earn? You can earn without any limits, its on your efforts and hard working that how much you can give time to promote referral program of earn4refer.com, Many of our top members are earning more then 50$ per day and 1000$+ per month

Happy New Year 2013

Say goodbye to year 2012 and welcome a brand new year 2013, send happy new year sms / text messages , new year greetings & quotes to your friends, family and loved ones. Within this category you will find Happy New Year SMS greetings, new year 2013 sms collection , 2013 messages / quotes / greetings , new years sms messages, new year text messages , new year messages, new year greetings , Happy new year 2013 sms , new year wishes , new year greetings message , new year wishes messages , new year messages for friends , funny new year sms , happy new year quotes / new year quotes and some new year shayari as well.

 
អ្វី​ដែលជំរុញ​ឲ្យហូមស្តុកបង្កើតជាប្លុកគឺ ​ក្នុង​គោលគំនិត​រួម​ដែលចង់​ពង្រឹង និងពង្រីក​ភាសាខ្មែរឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី – របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។ ឯកសារ និង​អត្ថបទមួយចំនួន​​ដែល​បាន​​ដាក់ផ្សាយ​ស្ទើរ​រៀង​រាល់​ថ្ងៃនេះ គឺ​ត្រូវបាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ល្បីនានា​ (បកប្រែ​ពី​ភាសាអង់គ្លេស) និងមួយចំនួន​ផ្សេងទៀត​ត្រូវបានរៀបចំ​ និង​បង្កើត​ឡើង​ដោយ​ប្លុកខ្ញុំបាទផ្ទាល់៕