ក្នុងវីដេអូមួយបង្ហោះនៅលើបណ្ដាញfacebook បានបង្ហាញសកម្មភាពនគរបាលចរាចរណ៍ប្រទាញប្រទង់ជាមួយម្ចាស់ម៉ូតូដែលត្រូវបាននគរបាលលើកដាក់លើឡានប៉ូលិស ដើម្បីដឹកយកទៅការិយាល័យ នៅបណ្ដោយផ្លូវនេរុ ជិតស្ដុបផ្សារដេប៉ូ ទល់មុខបញ្ជិតក្រុមហ៊ុន អ៊ុយ ហ៊ីង។
ក្នុងសកម្មភាពនោះ គេសង្កេតឃើញថា យុវជនម្ចាស់ម៉ូតូរូបនោះ ព្យាយាមរត់ទៅទាញម៉ូតូរបស់ខ្លួន មកវិញ ប៉ុន្តែត្រូវបាននគរបាលចរាចររារាំង រហូតដល់ប្រើប្រាស់កម្លាំងបាយ ច្រានម្ចាស់ម៉ូតូឲ្យដួលទៅនឹងដី។ ហើយវីដេអូនេះត្រូវបានអ្នកលេងFacebookរិះគន់លើមន្ត្រីនគរបាល។
ប្រភពៈ sabay
0 comments:
Post a Comment