Saturday, December 22, 2012

ឥណ្ឌាព្រម​ឲ្យ​កម្ពុជា​ខ្ចីលុយ​​៥៧លាន​​ដុល្លារ​​សម្រាប់​​ត​បណ្ដាញ​អគ្គីសនី​ និង ព័ន្ធធារាសាស្ត្រ​


គណៈប្រតិភូ​មួយ​ក្រុម​​ដឹកនាំ​​ដោយ​នាយករដ្ឋមន្ត្រី​ បានវិលត្រឡប់​មក​ដល់ប្រទេសកម្ពុជាវិញ​ហើយ​កាល​​ពី​ព្រលប់​​ថ្ងៃទី​២១ធ្នូម្សិលមិញ​ បន្ទាប់​ពី​​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើកទី​២០​​នៃ​ទំនាកទំនង​​​អាស៊ាន-​ឥណ្ឌា ក្នុង​ទី​ក្រុង ញូវដែលី ប្រកប​ដោយជោគ​ជ័យ ។
ដោយ សិលាពល
Saturday 22 December 2012
The Free Press Magazine
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបរទេសកម្ពុជា​​បាន​ថ្លែងប្រាប់​ក្រុមអ្នករាយ​ការណ៏ព័ត៌​មាន​​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ​ថា ​នៅ​ក្នុងជំនួប​​រវាង​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ​ហ៊ុន សែន និង នាយករដ្ឋមន្ត្រី​ឥណ្ឌា ម៉ាន់ ​ម៉ូ​ហាន់​ស៊ី​ង ឥណ្ឌាបាន​យល់ព្រមផ្ដល់​ប្រាក់​កម្ចីឥណ្ឌទាន​​​ដល់​​កម្ពុជា​៥៧លាន​ដុល្លារ ​សម្រាប់​ការ​​ត​ភ្ជាប់​បណ្តាញ​អគ្គិសនីពី​ខេត្តក្រចេះ​ទៅ​ស្ទឹងត្រែង និង​សាង​សង់​ប្រព័ន្ធ​ធារាសាស្ត្រ​​​នៅ​​ស្ទឹង​​សា​សាប់ ។​
លើសពីនេះ​​ក្នុងឋានៈជាប្រធានអាស៊ាន​​ជិតផុត​អាណតិ​​ កម្ពុជា​ក៏​​បាន​ដាក់​ការជម្រុញ​ផង​ដែរ​​ធ្វើ​យ៉ាង​ណា​ឲ្យ​​ទំហំទឹកប្រាក់​ពាណិជ្ជ​កម្ម​ឥណ្ឌា-អាស៊ាន​ កើន​​ដល់១ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥​ និង ឆ្នាំ ២០២២ កើនដល់​២០០ពាន់លាន​ដុល្លារ ​ខណៈ​បច្ចុប្បន្ន​​មាន​ត្រឹម​តែ​ជាង​​៧០ពាន់​លាន​ដុល្លារ​នោះ​ ។
បើតាមលោក ហោ ណាំហុង ថា ជាមួយគ្នា​លោក ហ៊ុន សែន​ ក៏​បាន​អំពាវនាវ​​​ដែរ​ឲ្យ​ឥណ្ឌា​សាងសង់​​​ផ្លូវ​​ហាយវេដែល​ដែលមាន​នៅ​ក្នុងគម្រោងរបស់​ខ្លួន​ស្រាប់​ ភ្ជាប់ពី​​ ឥណ្ឌា ចូល​ភូមា ថៃ យើយ​​ បន្ត​​មក ឡាវ​ និង កម្ពុជា ៕

0 comments:

Post a Comment

 
អ្វី​ដែលជំរុញ​ឲ្យហូមស្តុកបង្កើតជាប្លុកគឺ ​ក្នុង​គោលគំនិត​រួម​ដែលចង់​ពង្រឹង និងពង្រីក​ភាសាខ្មែរឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី – របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។ ឯកសារ និង​អត្ថបទមួយចំនួន​​ដែល​បាន​​ដាក់ផ្សាយ​ស្ទើរ​រៀង​រាល់​ថ្ងៃនេះ គឺ​ត្រូវបាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ល្បីនានា​ (បកប្រែ​ពី​ភាសាអង់គ្លេស) និងមួយចំនួន​ផ្សេងទៀត​ត្រូវបានរៀបចំ​ និង​បង្កើត​ឡើង​ដោយ​ប្លុកខ្ញុំបាទផ្ទាល់៕