Sunday, December 30, 2012

ល្ពៅ​​មាន​​ប្រយោជន៍​​ដល់​​សុខ​ភាព​​រាង​​កាយ​ ពិ​សេស​​អាច​​ការ​ពារ​​ការ​​កើត​​ទឹក​នោម​ផ្អែម​

ផ្លែ​ល្ពៅ​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មានប្រយោជន៍​ដល់​សុខភាព​រាង​កាយ​របស់​ មនុស្ស​។ ខាងក្រោម​នេះ ជា​វិធីសាស្ដ្រ​មួយ​ចំនួន​ដែល ល្ពៅ​ផ្ដល់​សារធាតុ​យ៉ាង​សំខាន់​ដល់​សុខភាព​ដូចជា ៖ -​ល្ពៅ​មាន​រសជាតិ​ ផ្អែម ៖ ជា​ប្រភេទ​បន្លែ ម្យ៉ាង​មាន​សារធាតុ​បេ​តា​ឃែ​រ៉ូ​ទី​ន​ខ្ពស់ បង្ការ​ការ កើត​ជំងឺមហារីក ជា​ពិសេស​មហារីក​បោ្លកនោម ចំពោះ​អ្នក​ដែល​មាន​វ័យ​ចំណាស់ ការពារ​ជំងឺ សើ​ស្បែក និង​បន្ថយ​អាការ​ឈឺ​ចុក​រោយ​នៅ ក្បាលជង្គង់ និង​ចង្កេះ ព្រមទាំង​មាន​ប្រយោជន៍ ដល់​ការ​ការពារ​អាការ​ជំងឺ​ស្វិតដៃជើង​បាន ទៀត​។ -​ល្ពៅ​អាច​ការពារ​ជំងឺ​ទឹកនោមផ្អែម ៖ ក្រៅ ពី​នេះ​ល្ពៅ​ក៏​អាច​ការពារ​ជំងឺលើសឈាម ជួយ ទ្រទ្រង់​ដល់​ថ្លើម និង​ភ្នែក​ផង​ដែរ ។ - ​ល្ពៅ​ជា​បន្លែ​ដែល​មាន​សារធាតុ​សរសៃ ខ្ពស់ ៖ លើស​ពី​នេះ​ទៀត​វា​ជា​ប្រភេទ​អាហារ ផ្ដល់​ថាមពល​ក្នុង​ខ្លួនប្រាណ​មាន​កំរិត​ទាប ជាតិ ខ្លាញ់​តិច សម​ស្រប​ទៅ​នឹង​អ្នក​ដែល​ត្រូវការ គ្រប់គ្រង​ទំងន់ ។ សារធាតុ​កាបូន​អ៊ី​ដ្រា​ត នៅ ក្នុង​ល្ពៅ​ជួយ​បំបាត់​ដំបៅ​នៅ​ក្នុង​ក្រពះ និង​ពោះ វៀន ។ -​ល្ពៅ​នឹង​ជួយ​កំចាត់​កំហាក​ស្លេស្ម ៖ ជា​បន្លែ ម្យ៉ាង​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ ជួយ​បំបាត់​ស្លេស្ម​ក្នុង​បំពង់ក និង​ជួយ​ដល់​សួត បន្ថយ​អាការ​នៃ​ជំងឺហឺត ដែល​កើត​ពី​អាការ រលាក​បំពង់ខ្យល់​ដកដង្ហើម​ដ៏​រ៉ាំរ៉ៃ​របស់​អ្នក​ដែល​មាន​វ័យ​ចំណាស់ ជួយ​ទំនុកបំរុង​លើក​ស្ទួយ កំលាំង សម​ស្រប​ទៅ​លើ​អ្នក​ដែល​មាន​សួត និង តម្រងនោម​ចុះ​ខ្សោយ ។ -​គ្រាប់​ល្ពៅ ៖ មានគុណ​ប្រយោជន៍​ក្នុង​ការ ការពារ និង​កាត់​បន្ថយ​ឱកាស​នៃ​កើត​ក្រួស​ក្នុង តម្រងនោម និង​មាន​ប្រសិទ្ធភាព​ជា​ប្រភេទ ថ្នាំ​បញ្ចុះ​ព្រូន ឬ​តេន​ញ៉ា ។ -​ប្រេង​ល្ពៅ ៖ ប្រេង​ដែល​ចំរាញ់​ចេញពី គ្រាប់​មាន​រសជាតិ​ផ្អែម អាចយ​កមក​ទទួល ទាន​ជួយ​ទំនុកបំរុង​លើ​សរសៃប្រសាទ ៕

0 comments:

Post a Comment

 
អ្វី​ដែលជំរុញ​ឲ្យហូមស្តុកបង្កើតជាប្លុកគឺ ​ក្នុង​គោលគំនិត​រួម​ដែលចង់​ពង្រឹង និងពង្រីក​ភាសាខ្មែរឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី – របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។ ឯកសារ និង​អត្ថបទមួយចំនួន​​ដែល​បាន​​ដាក់ផ្សាយ​ស្ទើរ​រៀង​រាល់​ថ្ងៃនេះ គឺ​ត្រូវបាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ល្បីនានា​ (បកប្រែ​ពី​ភាសាអង់គ្លេស) និងមួយចំនួន​ផ្សេងទៀត​ត្រូវបានរៀបចំ​ និង​បង្កើត​ឡើង​ដោយ​ប្លុកខ្ញុំបាទផ្ទាល់៕