ខ្ញីជាប្រភេទបន្លែដែលមានរសជាតិហើរឆ្ងាញ់នៅពេលដែលអ្នកយកវាទៅចំអិនជាម្ហូបអាហារ ឬយកវាទៅដាក់លាយជាមួយបង្អែមដើម្បីបង្កើននៅឱជារសឈ្ងុយឆ្ងាញ់ ។ វាក៏ជាប្រភេទបន្លែដ៏ល្អបំផុតក្នុងការជួយសម្រួលដល់ការបន្ទោរបង់ ព្រមទាំងបំបាត់នៅបញ្ហាពុលឡានផងដែរ ។ ក្រៅពីនេះ វាក៏មានអត្ថប្រយោជន៍ច្រើនជួយក្នុងការសម្រកខ្លាញ់ក្បាលពោះ ក៏ដូចជាការបញ្ចុះទម្ងន់ផងដែរ ។ ថ្ងៃនេះ Khmerzoom នឹងលើកយកនៅវិធីសាស្រ្តក្នុងការកែច្នៃខ្ញីឱ្យទៅជាទឹកខ្ញីដែលអាចជួយដល់ការសម្រកខ្លាញ់ក្បាលពោះ ។
វិធីសាស្រ្តងាយៗនោះគឺ អ្នកគ្រាន់តែចិតសម្បកខ្ញីឱ្យបានស្អាតល្អ រួចចិត្តជាបន្ទះស្តើងៗ ហើយយកទៅកិនក្នុងម៉ាស៊ីនក្រឡុកផ្លែឈើឱ្យបានម៉ត់ល្អ ។ យកស្បៃមកច្រោះកាកខ្ញីចេញ ដោយត្រងយកតែទឹកដើម្បីពិសារបន្ទាប់ពីញុំាអាហារឆ្អែតជារឿងរាល់ថ្ងៃ (មួយថ្ងៃមួយកែវ) ។ វិធីសាស្ត្រនេះគឹជាវិធីសាស្រ្តដ៏ល្អបំផុតបែបធម្មជាតិដែលអាចជួយសម្រកជាតិខ្លាញ់នៅបរិវេណក្បាលពោះ ក៏ដូចជាជួយសម្រកទម្ងន់របស់អ្នកផងដែរ ។
ប្រភព៖Naturalbeauty
0 comments:
Post a Comment