Monday, December 24, 2012

ច្របាច់​សុដន់​ញឹក​ញាប់​ អាច​បង្ការ​ជំងឺ​មហា​រីក​បាន​




អត្រា​ស្ត្រី​​​កើត​ជំងឺមហារីក​សុដន់ នៅក្នុង​ពិភពលោក​នឹងអាច​ថយចុះ បើសិនជា​ស្ត្រី​គ្រប់រូប​ធ្វើការ​ច្របាច់​សុដន់​របស់ខ្លួន​ជា​ញឹកញាប់។

ការសិក្សា​ស្រាវជ្រាវ​ថ្មី​ នៃសកល​វិទ្យាល័យ​ ក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ាCalifornia បាន​បង្ហាញថា ការ​ច្របាច់​សុដន់​តិចៗជាញឹកញាប់ អាច​នឹង​ជួយ​បង្ការ​បាន​នូវជំងឺមហារីក​សុដន់។

ការប្រើ​អាវទ្រនាប់ ដែល​គេ​បាន​ផ្សាយ​ថា ​អាច​ទប់ស្កាត់​ជំងឺមហារីក​សុដន់​បាន​នោះ ពុំមែនជា​ការពិត​ឡើយ ហើយ​ស្ត្រី​ខ្លួនឯងក៏​មិនត្រូវ​ជឿ​ដែរ​ថា ការអនុញ្ញាតឲ្យ​អ្នកដទៃ​ច្របាច់​សុដន់​នាង សុទ្ធតែ​អាច​បង្ការ​ជំងឺមហារីក​បាន​នោះទេ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ បាន​និយាយថា ការសិក្សា​ថ្មី​នេះ អាច​នឹង​នាំ​ពួកយើង​ឲ្យ​ឈាន ទៅរក​វិធី​ព្យាបាលបែប​ថ្មី​។

ការ​ច្របាច់ ឬសង្កត់​ទៅវិញទៅមកលើ​សុដន់ គឺ​មិន​ដូចជា​ការព្យាបាល​នោះទេ ប៉ុន្តែ​ការធ្វើ​ដូច្នេះអាច​ផ្តល់ឲ្យ​យើង​នូវតម្រុយ​ថ្មី​មួយ ក្នុងការ​តាមដាន​នូវមូ​លេ​គុល និងរចនាសម្ព័ន្ធរបស់វា ហើយសង្ឃឹមថា យើងនិងអាច​កំណត់​បាន​គោលដៅជាក់លាក់មួយ​សម្រាប់ធ្វើ​ការព្យាបាលនូវ​ជំងឺ​ប្រភេទនេះ៕ ប្រភព Health៕

0 comments:

Post a Comment

 
អ្វី​ដែលជំរុញ​ឲ្យហូមស្តុកបង្កើតជាប្លុកគឺ ​ក្នុង​គោលគំនិត​រួម​ដែលចង់​ពង្រឹង និងពង្រីក​ភាសាខ្មែរឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី – របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។ ឯកសារ និង​អត្ថបទមួយចំនួន​​ដែល​បាន​​ដាក់ផ្សាយ​ស្ទើរ​រៀង​រាល់​ថ្ងៃនេះ គឺ​ត្រូវបាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ល្បីនានា​ (បកប្រែ​ពី​ភាសាអង់គ្លេស) និងមួយចំនួន​ផ្សេងទៀត​ត្រូវបានរៀបចំ​ និង​បង្កើត​ឡើង​ដោយ​ប្លុកខ្ញុំបាទផ្ទាល់៕