Friday, December 28, 2012

ម៉ាសបិតមុខសម្រាប់រដូវរងារ

ជារៀងរាល់រដូវរងារ ស្បែក​មុខ​របស់​អ្នក​តែងតែ​មាន​បញ្ហា​ស្ងួត មិន​មាន​សំ​ណើម​ដូច​រដូវ​ផ្សេងៗ​ទៀត ។ ហេតុ​នេះ​ហើយ បាន​ជា​អ្នក​ត្រូវ​តែ​រិះ​រក​វិធី​សាស្ត្រ​ផ្សេងៗ​ដើម្បី​ទទួល​បាន​ស្បែក​ស្រស់​ថ្លា​ព្រម​ទាំង​មាន​សំ​ណើម ។ បុរ​ស​ស្រ្តី​ខ្លះ បាន​​ជ្រើស​​រើស​នៅ​ក្រែម​ថែ​រក្សា​សំ​ណើម​ដើម្បី​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​មាន​សំ​ណើម ។ ប៉ុន្តែ​វិធី​សា​ស្ត្រ​ខ្លះ​​ក៏​ទទួល​បាន​​ផល រីឯ​ខ្លះ​ទៀត​ក៏​មិន​ទទួល​បាន​ផល​ផង​ដែរ ។ ថ្ងៃនេះ Khmerzoom សូម​លើក​​យក​នៅ​វិ​ធី​សាស្ត្រ​​ក្នុង​ការ​ធ្វើ​ ម៉ាសបិត​មុខសម្រាប់រដូវរងារ ។ វិធីសាស្ត្រងាយនោះគឺ អ្នកគ្រាន់តែយកការ៉ុត និងត្រសក់ មកកិនលាយ​បញ្ចូលគ្នាឱ្យ​បាន​សព្វ​ល្អ រួចបន្ថែមទឹកដោះគោជូរ ២ស្លាបព្រា ដោយក្រឡុកវាឱ្យបានម៉ត់ល្អជាមួយគ្នា ។ លាងសម្អាត​ស្បែក​មុខ​ឱ្យ​បាន​ស្អាត ហើយយកល្បាយនោះមកលាបនៅលើស្បែកមុខរបស់អ្នករួចទុករយៈពេល ១៥នាទី សឹមលាង​សម្អាតចេញ​ដោយ​ទឹក​ក្តៅ​អ៊ុនៗជាការស្រេច ។ វិធីសាស្ត្រនេះសាកសមបំផុតក្នុងការថែរក្សាស្បែកមុខនៅរដូវរងារ ។
ប្រភព៖Beautywinter

0 comments:

Post a Comment

 
អ្វី​ដែលជំរុញ​ឲ្យហូមស្តុកបង្កើតជាប្លុកគឺ ​ក្នុង​គោលគំនិត​រួម​ដែលចង់​ពង្រឹង និងពង្រីក​ភាសាខ្មែរឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី – របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។ ឯកសារ និង​អត្ថបទមួយចំនួន​​ដែល​បាន​​ដាក់ផ្សាយ​ស្ទើរ​រៀង​រាល់​ថ្ងៃនេះ គឺ​ត្រូវបាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ល្បីនានា​ (បកប្រែ​ពី​ភាសាអង់គ្លេស) និងមួយចំនួន​ផ្សេងទៀត​ត្រូវបានរៀបចំ​ និង​បង្កើត​ឡើង​ដោយ​ប្លុកខ្ញុំបាទផ្ទាល់៕